#រឿងការចេះទទួលព្រម,The trust to get.
#ព្រះពុទ្ធសួរអានន្ទថា ÷ ម្នាល់អានន្ទ, តើអ្នកចង់រត់គេចទៅទីណា ដើម្បីផុតពីការជេរ ស្អប់និងការតិះដៀលរបស់ជនអប្បប្រាជ្ញា?
#អានន្ទថា÷ បពិត្រព្រះអង្គ, យើងទៅស្រុកឯណោះវិញទើបល្អ ។
#ព្រះពុទ្ធសួរថា÷ ចុះបើទៅទីឯណោះមានគេជេរស្អប់ទៀតតើត្រូវទៅទីណាវិញ?
#អានន្ទថា÷ រត់គេចទៅកន្លែងផ្សេងទៀតព្រះអង្គ ។
#ព្រះពុទ្ធត្រាស់ថា÷ ម្នាល់អានន្ទ, អ្នកមិនបាច់រត់គេចទៅណាទេ, ព្រោះលើលោកនេះអ្នកមិនអាចគេចផុតពាក្យតិះដៀល និងការចងអាឃាតរបស់ជនអប្បប្រាជ្ញាឡើយ ។
#ម្នាល់អានន្ទ, អ្វីដែលអ្នកត្រូវរក្សានៅពេលនេះគឺចិត្តរបស់អ្នក, ថែរក្សាចិត្តរបស់អ្នកឱ្យបានល្អ, ផ្ដល់អភ័យដល់ពួកគេនោះជាការប្រពៃ ។ រឿងគ្រប់យ៉ាងវានឹងស្ងប់មិនយូរទេត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ វានឹងរលត់ទៅហើយ ។
#ព្រះមហាវិមលធម្ម នាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ ព្រះអង្គនៅតែមានទឹកព្រះទ័យថ្លាស្អាត ព្រះអង្គមិនមានអ្វីកង្វល់ក្នុងព្រះទ័យឡើយ សកម្មភាពដើម្បីជាតិ និងសាសនានៅតែបន្ត ព្រោះគោលដៅដើម្បីជាតិនិងសាសនានៅសល់ច្រើនទៀត ។
#សកម្មភាពព្រះអង្គគង់ក្រោមម្លប់ឈើដ៏ត្រជាក់ ជាមួយនឹងកូនសេក្ខវត្តតូចៗរបស់ព្រះអង្គ ។
#សូមឱ្យសព្វសត្វមានក្ដីសុខ ។
Comments
Post a Comment