វិញ្ញាសាត្រៀមរដ្ឋបាល និងមុខងារសាធារណៈ ឆ្នាំ២០១៩

១. តើអ្វីទៅជា ព្រះរាជក្រម ? ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ ដើម្បីប្រកាសឲ្យប្រើប្រាស់ច្បាប់បន្ទាប់ពីរដ្ឋសភាបានអនុម័ត និង បានពិនិត្យដោយព្រឹទ្ធសភា។ ២. តើអ្វីទៅជា ព្រះរាជក្រឹត្យ? ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ សម្រាប់តែងតាំងមន្រ្តីជានខ្ពស់ ឬ កំណត់ដែនសមត្ថកិច្ច ឬ សម្រាប់ផ្តល់បរម្យងារ ឬ ផ្តល់គ្រឿងឥស្សរយស ទៅតាមការស្នើរបស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឬ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬ តាមព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ។ ៣. តើអ្វីទៅជា ព្រះរាជសារ? ព្រះរាជសារ គឺជាលិខិតរបស់ព្រះមហាក្សត្រ សម្រាប់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា។ ៤. តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ? ចូរបកស្រាយ។ - បុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សា - បុគ្គលិកដែលរៀបចំឡើងវិញ និងផ្ទេរឲ្យក្រុមប្រក្សា - បុគ្គលិកដែលត្រូវបានតែងតាំង និងចាត់តាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា ។ ៥. ដូចម្តេចដែលហៅថា វប្បធម៌សេវាសាធារណៈ? វប្បធម៌សេវាសាធារណៈគឺសំដៅដល់កាករផ្តល់សេវាសាធារណៈរបស់បុគ្គលិកមន្ត្រីរាជការដែលត្រូវប្រកាន់ខ្ជាប់នូគោលការចំបងៗដូចជា៖ • ការផ្លាស់ប្តូរឥរិយាបទរបស់មន្រ្តីរាជការពី “អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា” • ជាអ្នកផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីរាជការ • ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ពត៌មាន និងពន្យល់ឱ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋអំពីនីតិវិធីរបៀបរបប និងបែបបទផ្សេងៗនៃការផ្តល់សេវា • ជាអ្នកសម្របសម្រួលទៅលើដំណើរការ នៃការផ្តល់សេវា និងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញ ខ្លីទាន់ពេលវេលា និងមានភាពរលូននៅក្នុងទម្រង់ការងារទាំងអស់។ ៦. ដូចម្តេចដែលហៅថា សមាហរណកម្មក្របខណ្ឌ? តើគេធ្វើសមាហរណកម្ម យ៉ាងដូចម្តេច? សមាហរណកម្មក្របខណ្ឌ គឺជាការបង្រួញប្រភេទឲ្យនៅលស់ត្រឹមប្រភេទក្របខណ្ឌ ក ខ និង គ ដោយធ្វើការលុបបំបាត់ក្របខណ្ឌ ឃ ចោល ហើយគេធ្វើសមាហរណកម្មមន្ត្រីរាជការ ដោយផ្អែកទៅលើប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដែលមានបច្ចុប្បន្ន។

Comments

Popular posts from this blog

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life