ការល្បងពិចារណាអោយយល់ជាក់
យើងពិនិត្យឃើញ ទោះក្នុងខ្លួនឯងក្ដី លើអ្នកដទៃដែលនៅជុំវិញយើងក្ដី ថាជីវិតសឹងដល់នៅសេចក្ដីសប្បាយនិងទុក្ខវេទនាជាហូរហែ លាយគ្នា ជាហេតុនាំអោយជឿថា សេចក្ដីសប្បាយនិងទុក្ខវេទនាទាំងនេះ ជាគ្រឿងនាំអោយមាន
ជាតិ ជាកងច្រវាក់នៃវដ្ដសង្សារ។ យើងតែងប្រាថ្នាចង់ឪ្យជីវិតមានសុភមង្គលជានិច្ច ហើយចង់បន្សាតបង់នូវសេចក្ដីលំបាក នូវសេចក្ដីសោកខ្សឹកខ្សួល នូវសេចក្ដីចុកចាប់ទាំងឡាយ ដែលធ្វើជីវិតយើងអោយស្អាប់ស្រពោន។
ដើម្បីឪ្យដូចបំណងនេះ នៅពេលថ្ងៃក្ដី យប់ក្ដី យើងតែងប្រព្រឹត្ដនូវអំពើនានាទាំងអស់ ឪ្យតែបានដល់នូវសេចក្ដីសុខហើយចៀសវាងសេចក្ដីទុក្ខ។
Comments
Post a Comment