ទស្សនៈខ្លួនទីពឹងខ្លួន

ទស្សនៈខ្លួនទីពឹងខ្លួន ................................. ពាក្យថា(ទីពឹងខ្លួន) មិនមែនបានសេចក្ដីថា មិនជួយគ្នានោះទេ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែងអំពីការជួយអ្នកដទៃ ដោយវិធីច្រើនបែបច្រើនយ៉ាងណាស់ ជាពិសេសគឺព្រះអង្គផ្ទាល់ ដែលមានពុទ្ធកិច្ចជួយសត្វលោកដោយមិនមានអ្នកណាប្រៀបប្រដូចបាន។
ឯពាក្យថា(ខ្លួនទីពឹងខ្លួន)នេះគឺមានអត្ថន័យថា ត្រូវព្យាយាមមកម្ចាត់បង់នូវទង្វើអាក្រក់ក្នុងសន្ដានដោយខ្លួនឯង ព្រោះថា អ្នកដទៃមិនអាចមកធ្វើនូវកិច្ចការនេះជំនួសយើងបានឡើយ។ កិច្ចការនេះ អាចនិយាយបានថា ការទូន្មាន ឬការធ្វើឳ្យខ្លួនឯងល្អបរិសុទ្ធ។ បុគ្គលដែលទូន្មានខ្លួន ធ្វើឳ្យខ្លួនឯងបានស្អាតល្អបរិសុទ្ធពិតៗ គឺជាការបាននូវទីពឹងក្នុងការរួចចាកទុក្ខទាំងពួង ជាទីពឹងដែលគេបានដោយកម្រ។

Comments

Popular posts from this blog

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life