ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
និយមន័យរបស់ពាក្យខាងលើមានន័យថា
ទង្វើដោយភ្លើងកំហឹង បានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់
អត្ថាធិប្បាយ
អត្ថានុរូប
(ក្ដៅស៊ីរាក់) ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន. គេមិនអាចលូកជ្រៅបានទេ។ ព្រោះវានាំអោយរលាក់មាត់។
(ត្រជាក់ស៊ីជ្រៅ) ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្ដិចក៍បាន។ ព្រោះវាត្រជាក់ មិននាំអោយរលាក់មាត់។
អត្ថប្បដិរូប ៖ មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅថា មនុស្សចិត្ដស្រាល។ មនុស្សនេះ បើធ្វើការអោយតែទាស់ចិត្ដបន្ដិច គេច្រលោតតោតតូង បោសប្រាស់ខ្ចេចខ្ទីអស់គ្មានសល់។
បើគេនិយាយស្ដីទោនឹងអ្នកណាម្នាក់ ហើយគេធ្វើអោយថ្នាំងថ្នាក់ចិត្ដតែបន្ដិច គេមានប្រតិកម្មតបគេ បង្កហេតុបណ្ដោយអោយ មានរឿងឈ្លោះប្រកែកគ្នាភ្លាម។ ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្ដទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ។រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅ មនុស្សចិត្ដធ្ងន់។ មនុស្សនេះ បើធ្វើការអ្វីទោះបីមានខូចខាតបន្ដិចចន្ដូច គេចេះអត់ធ្មត់រួចធ្វើតទៅទៀតទាល់តែបានសំរេចផល។ មនុស្សចិត្ដត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសំរេសផល។ ព្រោះគេចេះប្រើសំដីទន់ភ្លន់ សុភាពរាបសារគួរអោយអាណិត។ ម៉្យាងទៀត បើអ្នកធំឬ ចៅហ្វាយនាយ ស្ដីបន្ទោសអោយ គេៗចេះបន្ទន់ឥរិយាបថ អង្វរក ទាល់តែគេទន់ចិត្ដអាណិតអាសូរយកទោសលែងកើត។
បារាំងអប្បលក្ខណ៍ វាចោមបាញ់អ្នក ព្រះរាជសម្ភារ ពីលើចុងត្នោត ពុំកោតចេស្ដា អ្នកយកហត្ថា រារាំងខាំងឃាត់។ សាធុសម្នាយ កុំបីរាយមាយ នឹងក្ដីកាមា នាំឪ្យវង្វេង ក្នុងវដ្ដសង្សារ ស្លាប់ទៅកាលណា បានសោយតែទុក្ខ។ ព្រោះហេតុតែស្រ្ដី នាំឪ្យអប្រិយ ដូចត្រីក្នុងភក់ បើបុរសផង ចង់ឆ្លងនរក កុំធ្វើវីវក់ ដូចខ្ញុំច្នេះណា។ ពីព្រោះកាមេ ឥលូវទាល់តែ ក្សីលក្ស័យជីវា សូវស្ដាប់ទៅគាប់ ឪ្យជាប់ធម្មា សូមអស់ទេវា ជួយជាទិព្វញ្ញាណ។ ទើបព្រះភូមិន្ទ្រ នារាយណ៍ធិបតិន្រ្ទ ទ្រង់អធិដ្ឋាន ពីនេះទៅមុខ ខ្ញុំសូមឪ្យបាន ជាព្រះពុទ្ធញ្ញាណ នាំសត្វទាំងឡាយ។
Comments
Post a Comment