ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life
ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯងថាជាអ្វី មកពីណា ហើយដើម្បីអ្វី?Deng Xiaoping’s role of Life
២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។ ៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។១. រឿង ៣ យ៉ាងដែលគួរបំភ្លេច៖ • រឿងអាយុ • រឿងដែលកន្លងហួស • រឿងដែលនាំទុក្ខដល់អ្នកដទៃ ២. ៤ យ៉ាងដែលត្រូវមាន ៖ • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត • មានមិត្តដែលយល់ចិត្ត • មានការងារធ្វើ • មានផ្ទះសម្បែងសមរម្យ ៣. ៦ យ៉ាងដែលមិនគួរធ្វើ៖ • ឃ្លានហើយតែមិនញ៉ាំ • ស្រេកទឹកតែមិនផឹកទឹក • ងងុយហើយតែមិនព្រមគេង • ហត់ហើយតែមិនសម្រាក • ឈឺហើយតែមិនព្យាបាល • ចាស់ហើយទើបស្ដាយក្រោយ ៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ • ការដែលបានកើតជាមនុស្ស • ការបានយល់ពីសាសនា • ការមានកល្យាណមិត្តល្អ • ការមានភាពសុចរិតជានិស្ស័យ • ការមានចិត្តមិនឫស្យា • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់ • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖ • សុខភាពផ្លូវកាយ • សុខភាពផ្លូវចិត្ត ៦. ទុក្ខ ៣ យ៉ាង៖ • លះបង់មិនបាន • ចាញ់គេមិនបាន • លែងអ្វីមួយមិនបាន ៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖ • រាងកាយ • ចំណេះដឹង • ក្ដីស្រមៃ • ទស្សនៈគតិ • ភាពជឿជាក់ • ភាពក្លាហាន សូមអរគុណដល់ម្ចាស់អត្ថបទដើម : តេង សុីវភីង
Comments
Post a Comment