តើវដ្ដជីវិតរបស់ដំណាំស្រូវមានប៉ុន្មាន?ប៉ុន្មាន ដំណាក់កាលចូររៀបរាប់?

ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ វដ្ដជីវិតរបស់ដំណាំស្រូវត្រូវបានគេចែកជា ៣វគ្គ និង១០ដំណាក់កាល 1. វគ្គលូតលាស់ 1.1 ដំណាក់កាលដុះពន្លក ៖ ចាប់ផ្ដើមពីការដាក់គ្រាប់ស្រូវរហូតដល់ស្រូវដុះពន្លកបានស្លឹកទី១។ដំណាក់កាលនេះត្រូវការទឹកនិងកំដៅជាចាំបាច់។ 1.2 ដំណាក់កាលសំណាប ៖ ចាប់ផ្ដើមពីសំណាបរហូតដល់សំណាបចាប់ផ្ដើមបែកគុម្ព។ ដំណាក់កាលនេះត្រូវការទឹកជាចាំបាច់ ប៉ុន្ដែមិនច្រើនពេកទេ។ 1.3 ដំណាក់កាល បែកគុម្ព៖ ចាប់ផ្ដើមពីស្រូវបែកគុម្ពដំបូង រហូតដល់ស្រូវបែកគុម្ពអតិបរមា។ រយៈពេលនៃដំណាក់កាលបែកគុម្ពនេះ មានការប្រែប្រួលទៅតាមប្រភេទពូជ និងពេលវេលាដាំដុះ។ ដំណាក់កាលនេះត្រូវការជីបំប៉នដើម្បី បែកគុម្ពបានច្រើន។ដំណាក់កាលនេះជួបបញ្ហាសត្វល្អិតដូចជា ៖ ដង្កូវមូលស្លឹក មមាចគ្រប់ប្រភេទ ដង្កូវស៊ីរូងដើម និងដង្កូវបំពង់កាត់ដើម។ 1.4 ដំណាក់កាលពន្លូតដើម៖ ចាប់ផ្ដើមស្រមពេលគ្នានៅចុងដំណាក់កាល បែកគុម្ព ។ ជាទូទៅសំរាប់ពូជស្រីវស្រាល មិនប្រកាន់រដូវ (IR66 សែនពិដោ ជលសា..) រយៈពេលនៃដំណាក់កាលបែកគុម្ពនិបពន្លូតដើម ជាអ្នកកំណត់អាយុកាលដំណាំស្រូវ។ 2. វគ្គបង្កើតផល វគ្គនេះមានរយៈពេល35ថ្ងៃ (គ្រប់ពូជទាំងអស់)។វគ្គនេះចាប់ផ្ដើមពីស្រូវកកើតគួររហូតដល់ ស្រូវចេញគួរចេញផ្កា។ 2.1 ដំណាក់កាលកកើតគួរ ស្រូវចាប់ផ្ដើមកកើតគួរ រហូតដល់ស្រូវផើម។ដំណាក់កាលនេះស្រូវត្រូវការទឹកនិងជីជាំចាំបាច់ សម្រាប់ជំ្រុញការលូតលាស់ កកួរអោយមានគ្រាប់ច្រើន។ 2.2 ដំណាក់កាលផើម៖ ចាប់ផ្ដើមពីស្រូវកកើតគួររហូតដល់ស្រូវចាប់ចែញគួរ។ ក្នុងដំណាក់កាលនេះកសិករគប្បីថែរក្សាទឹកក្នុសស្រែអោយមានជាប្រចាំ។ វាកជាដំណាក់កាលសត្វកណ្ដុលចូលចិត្តបំផ្លាញផងដែរ។ 2.3 ដំណាក់កាលចេញគួរ ចេញផ្កា៖ គិតចាប់ពីស្រូវចេញគួរផុតរហូតដល់ស្រូវរោយលំអង។ ដំណាក់កាលនជស្រូវជួបប្រទះ កត្តាចង្រៃដូចជាពពួកស្រឹងជញ្ជក់ទឹកដោះជាដើម។ 3. វគ្គទុំ វគ្គនេះមានរយៈពេល៣០ថ្ងៃ (គ្រប់ពូជទាំងអស់)។ វគ្គវនេះចាប់ផ្តើមពីស្រូវដាក់ទឹកដោះរហូតដល់ស្រូវទុំ។ 3.1 ដំណាក់កាលដាក់ទឹកដោះ ៖ គ្រាប់ស្រូវចាប់ផ្ដើមមានទឹកដោះពណ៌ស រហូតដលទឹកដោះស្រូវ កកក្លាយជាម្សៅ ។នៅដំណាក់កាលនេះស្លឹកទង់ជ័យដើរតួរនាទីយ៉ាងសំខាន់ ហើយគ្រាប់ស្រូវពេញឬមិនពេញ គឺអាស្រ័យនៅដំណាក់កាលនេះ។ 3.2 ដំណាក់កាលដាក់ម្សៅ៖ ទឹកដោះស្រូវត្រូវបានកករឹងទៅជាម្សៅ រហូតដល់កករឹងទាំងស្រុង។ 3.3 ដំណាក់កាលទុំ៖ ដើមស្រូវក្នុងស្រែទាំងមូលមានពណ៌លឿង ឬ ពណ៌ត្នោត។ សារធាតុដែលឬស ដើម ស្លឹកស្រូបយកបានទាំងអស់ នៅដំណាក់កាលនេះ គឺត្រូវប្រមូលទៅអោយគ្រាប់។

Comments

Popular posts from this blog

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life