របៀបចិញ្ចឹមសត្វរបស់ប្រជាជននៅកម្ពុជា

ក. របៀបទី១៖ ការចិញ្ចឹមសត្វឱ្យដើរស៊ីដោយសេរី ការចិញ្ចឹមរបៀបនេះ គឺមិនចាំបាច់ចំណាយថវិការច្រើនទៅលើការសាងសង់ទ្រុង ថែទាំ ឬ ការផ្ដល់ទឹក ផ្ដល់ចំណីជាដើម ព្រោះវាអាចដើររកស៊ីដោយខ្លួនឯង។ ចំណីដែលមាន់អាចដើររកស៊ីបានមានដូចជា គ្រាប់ធញ្ញជាតិ ស្មៅ ជន្លេន កណ្ដៀរ រួមទាំងសត្វល្អិតផ្សេងៗទៀត។ នៅពេលយប់មាន់ដើរដេកតាមដើមឈើ ក្រោលគោ ទ្រុងជ្រូកជាដើម។ ការចិញ្ចឹមរបៀបនេះធ្វើឱ្យមានការលំបាកជាច្រើនដូចជា មិនដឹងពីចំនួនមាន់ពិតប្រាកដ ពិបាកក្នុងការតាមដានជំងឺផ្សេងៗ ធ្វើឱ្យមាន់មានអត្រាស្លាប់ខ្ពស់ ពិបាកក្នុងការធ្វើវ៉ាក់សាំង និងការព្យាបាលជំងឺ ចំណីដែលមាន់រកបានមិនគ្រប់តាមតម្រូវការ ដូចនេះវាធ្វើឱ្យមាន់មានការរីកលូតលាស់យឺត ដែលជាបុព្វហេតុធ្វើឱ្យមាន់ងាយទទួលនៅជំងឺផ្សេងៗ (ឈុន វណ្ណឌី និង លី រ៉ូហ្សាត,២០០៣)។ ខ. របៀបទី២៖ ការចិញ្ចឹមសត្វពាក់កណ្ដាលព្រលែង ការចិញ្ចឹមសត្វពាក់កណ្ដាលព្រលែងចែកជាពីរបៀបគឺៈ  ការចិញ្ចឹមសត្វក្នុងទីធ្លាបិទជិត៖ ការចិញ្ចឹមមាន់របៀបនេះ គឺមានការលំបាកបន្តិចក្នុងការផ្ដល់ចំណី និង ទឹក ការសម្អាតទីធ្លាជាប្រចាំ ចំណាយលុយច្រើនក្នុងការសាងសង់ទ្រុង ទិញសម្ភារៈផ្សេងៗដូចជា ស្នូកទឹក ស្នូកចំណី ត្រូវការទីធ្លាធំទូលាយ ជាពិសេសគឺត្រូវការចំណាយពេលវេលាច្រើនក្នុងការមើលថែ។ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដូចជា អាចការពារមាន់ពីជំងឺផ្សេងៗ ងាយស្រួលធ្វើវ៉ាក់សាំង ងាយស្រួលក្នុងការមើលថែ ផ្ដល់ចំណី និង ទឹក អាចការពារពីសត្វសាហាវផ្សេងៗ ដឹងពីចំនួនមាន់ពិតប្រាកដ ហើយទ្រុងគឺជាជម្រកដ៏ល្អ ដើម្បីជៀសផុតពី ភ្លៀង ខ្យល់ និង កំដៅ បានល្អទៀតផង (លី រ៉ូហ្សាត, ២០០៣)។  ការចិញ្ចឹមមាន់ព្រលែងពេលថ្ងៃបង្ខាំងពេលយប់៖ ការចិញ្ចឹមមាន់របៀបនេះ គឺមានការនិយមចូលចិត្តយ៉ាងច្រើនពីសំណាក់កសិករ។ គេអាចព្រលែងមាន់ឱ្យដើរកស៊ីនៅពេលថ្ងៃពេលយប់មាន់ចូលដេកនៅក្នុងទ្រុងវិញ។ នៅពេលព្រឹក និង ពេលល្ងាចកសិករបានបន្ថែមនូវចំណីមួយចំនួនដូចជា ស្រូវ អង្ករ ដើម្បីបំពេញបន្ថែមលើការខ្វះខាតចំណីដែលមាន់រកមិនគ្រប់នៅពេលថ្ងៃ។ នៅក្រោមដើមឈើ រឺ នៅក្នុងទ្រុងគាត់បានដាក់ស្នូកទឹកសម្រាប់ឱ្យមាន់ផឹក។ ការចិញ្ចឹមមាន់របៀបនេះគឺ មានភាពងាយស្រួលក្នុងការត្រួតពិនិត្យចំនួនមាន់ ងាយស្រួលថែទាំសុខភាពសត្វ ធ្វើវ៉ាក់សាំង អាចធានាដល់សុខភាពសត្វមួយកម្រិតថែទៀតផង (លី រ៉ូហ្សាត និង ហ៊ុន ពិសី, ២០០៥)។
គ. របៀបទី៣៖ ការចិញ្ចឹមមាន់ក្នុងទ្រុងបិទជិត ការចិញ្ចឹមមាន់ក្នុងទ្រុងបិទជិតចែកចេញជាពីររបៀបគឺៈ  ការចិញ្ចឹមមាន់ក្នុងទ្រុងការ គឺសម្រាប់ចិញ្ចឹមមេមាន់យកស៊ុត ឬ សម្រាប់មាន់មេបា ទុកសម្រាប់ធ្វើពូជ។  ការចិញ្ចឹមមាន់បង្ខាំងជាហ្វូង ការចិញ្ចឹមមាន់របៀបនេះ គឺសម្រាប់មាន់យកសាច់ ដែលភាគច្រើនគឺគេចិញ្ចឹមជាលក្ខណៈកសិដ្ឋាន ជាពូជដែលនាំចូលពីបរទេស ហើយឆាប់ធំធាត់។ ការចិញ្ចឹមមាន់របៀបនេះមានលក្ខណៈពិសេសដូចជា អាចការពារសត្វសាហាវ និងចោរលួច ការពារភ្លៀង ខ្យល់ កំដៅបានល្អ ងាយស្រួលឱ្យចំណី ទឹក ងាយស្រួលធ្វើវ៉ាក់សាំង និង អាចការពារពីជំងឺឆ្លងបានល្អថែមទៀតផង។ ប៉ុន្តែការចិញ្ចឹមរបៀបនេះគឺ ត្រូវការចំណាយពេលវេលាច្រើនក្នុងការ មើលថែរក្សា ឱ្យបានដិតដល់តាមក្បួនបច្ចេកទេសច្បាស់លាស់ ដូចជាការសម្លាប់មេរោគ ការសម្អាតទ្រុង ប្ដូរទឹក ប្ដូរចំណី ប្ដូរកម្រាល សម្អាតទីធ្លា ការផ្ដល់ទឹកស្អាត។ ហើយចំណីត្រូវមានគុណភាពល្អតាមកម្រិតអាយុ និង តម្រូវការប្រូតេអ៊ីន ថាមពល និង ជាតិរ៉ែ ដើម្បីជម្រុញដល់ការលូតលាស់របស់ សត្វ។ ជាងនេះទៅទៀតអ្នកចិញ្ចឹមមាន់ត្រូវមានភាពច្បាស់លាស់ ក្នុងការការពារជំងឺផ្សេងៗ រួមទាំងការព្យាបាលទៀតផង (ឈុន វណ្ណឌី, ២០០២)។ ១.៣.១ ការជ្រើសរើសទីតាំងកសិដ្ឋាន ការជ្រើសរើសទីតាំងដែលសមស្របសម្រាប់ការសាងសង់ទ្រុងត្រូវស្ថិតនៅឆ្ងាយពីទីប្រជុំជន និង ឆ្ងាយពីផ្លូវធ្វើដំណើរ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗត្រូវប្រាកដថាកន្លែងដែលសាងសង់ទ្រុងមិនធ្លាប់មានប្រវត្តិរាលដាលនៃជំងឺឡើយ ហើយត្រូវសង់ទ្រុងនៅលើកន្លែងដីទួលមិនលិចទឹក។ ប្រភេទទ្រុងមធ្យមគួរសង់បែរទៅរកទិសដែលផ្ដល់នូវបន្លឺព្រះអាទិត្យពេលព្រឹកគ្រប់គ្រាន់សម្រាប់មាន់ មានខ្យល់ចេញចូលល្អនិងគួរសង់នៅខាងក្រោយផ្ទះ។ ដាំដើមឈើនៅជុំវិញទ្រុង ដើម្បីជាម្លប់ និង ការពារខ្យល់។ ទ្រុងដែលមាំទាំត្រឹមត្រូវគេតែងសង់អំពីឈើ ថ្ម ស៊ីម៉ង់ ឥដ្ឋឆ្អិន ឫស្សី ស័ង្កសី ឬ ហ្វីប្រូស៊ីម៉ង់ជាដើម (នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម, ២០១៦)។

Comments

Popular posts from this blog

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life