សំ ២.ចូរអ្នកពិភាក្សាជាមួយដៃគូ ឬជាក្រុមដើម្បីដោះស្រាយសំណួរខាងក្រោម

សំ ២.ចូរអ្នកពិភាក្សាជាមួយដៃគូ ឬជាក្រុមដើម្បីដោះស្រាយសំណួរខាងក្រោម
ក.បង្ហាញសញ្ញាណសំខាន់ៗនៃសកម្មភាពទីផ្សារ។
ខ.រៀបរាប់សកម្មភាពទីផ្សារបឋម។
គ.រៀបរាប់មុខងារសកម្មភាពទីផ្សារ។
ឃ.បង្ហាញធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារ។
ង.បង្ហាញការវិត្ដនៃសកម្មភាពទីផ្សារ។
ច.បកស្រាយយុទ្ធសាស្រ្ដសកម្មភាពទីផ្សារ។
ចំ ២.ពិភាក្សាជាមួយដៃគូ ឬជាមួយក្រុមដើម្បីដោះស្រាយសំណួរខាងក្រោម
ក. សញ្ញាណសំខាន់ៗនៃសកម្មភាពទីផ្សារ មានពីរគឺ៖
  • តើអ្វីខ្លះដែលអាចលក់បាន?
  • សកម្មភាពទីផ្សារជាអ្វី?
    ខ. រៀបរាប់សកម្មភាពទីផ្សារបឋម
  • សិក្សាស្រាវជ្រាពីទីផ្សារ
  • ស្វែងរកទំនាក់ទំនងរវាងតម្រូវការរបស់អតិថិជន
  • ស្វែងរកប្រយោជន៍ត្រូវបង្កើតអោយមានលើផលិតផលនីមួយៗ
    គ. រៀបរាប់មុខងារសកម្មភាពទីផ្សារមាន៖
  • មុខងារដោះដូរ
  • មុខងារចែកចាយ
  • មុខងារសម្របសម្រួល
  • មុខងារប្រមូលពត៍មានពីទីផ្សារ
  • មុខងារឆ្លើយតបនិងតម្រូវការទីផ្សារ
  • មុខងារឆ្លើយតបនិងតម្រូវការសង្គម
    ឃ. ធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារ មាន៖
  • ការកំណត់តម្រូវការ
  • ការបង្កើតផលិតផលនិងការលក់
  • ការចំណេញរយៈពេលវែង
    ង. បង្ហាញការវិវត្ដនៃសកម្មភាពទីផ្សារ ការវិត្ដនៃសកម្មភាពទីផ្សារត្រូវវិត្ដទៅតាមដំណាក់កាលបីគឺ៖
  • បែរឆ្ពោះទៅរកផលិតកម្ម
  • បែរឆ្ពោះទៅរកលក់
  • បែរឆ្ពោះទៅរកការស្រាវជ្រាវទីផ្សារ។
    ច. បកស្រាយយុទ្ធសាស្រ្ដសកម្មភាពទីផ្សារ។
    យុទ្ធសាស្រ្ដសកម្មភាពទីផ្សារគឺជាការកំណត់សកម្មភាពចំបងជុំវិញគោលគំនិតរបស់អតិថិជន  ដោយត្រូវផ្ដោតការយកចិត្ដទុកដាក់លើការប្រើប្រាស់ធនធានដេលមានរបស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីបង្កើនការលក់និងដណ្ដើមបានប្រៀបឈ្នះនៅលើទីផ្សារចម្រុះដ៍ទូលំទូលាយ។
    ឆ.ក្នុងនាមជាអតិថិជន ខ្ញុំគួរប្រកាន់យកការគិតបីគឺ៖
  • គិតទៅលើតម្លៃរបស់ទំនិញថាតើវាសមស្របដែរ ឬទេ?
  • គិតទៅលើគុណភាពរបស់ទំនិញតើវាដូចនិងការផ្សព្វផ្សាយដែរ ឬទេ?
  • តើទំនិញនេះអាចនិងមានទំនិញផ្សេងជំនួសបានឬទេ?
    (អត្ថបទដោយ សាំង សុភក្រ្ដ)











Comments

Popular posts from this blog

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life