១. លំនាំបញ្ហានៃការស្រាវជ្រាវ
ប្រធានបទ ការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វនេះបើស្ដាប់ទៅដូចជាងាយស្រួល តែការពិតទៅមិនដូចច្នោះទេ គឺបញ្ហានៅត្រង់ថា តើជាក់ស្ដែងនូវនិងកន្លែងកសិដ្ឋានផ្ទាល់ បានអនុវត្ដន៍នៅទ្រីស្ដីការគ្រប់គ្រងនេះហើយឬនៅ? តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ទោះបីក្នុងវិស័យអប់រំក្ដី វិស័យច្បាប់ក្ដី វិស័យសុខាភិបាលក្ដី វិស័យអភិវឌ្ឍន៍ជនបទក្ដី និងវិស័យផ្សេងៗទៀតក្ដី គឺសុទ្ធតែត្រូវការ ផ្នែកគ្រប់គ្រងនេះជាសំខាន់។ ពីព្រោះថា មានការគ្រប់គ្រងល្អ ទើបលទ្ធផលគាប់ប្រសើរ យើងសង្កេតឃើញមានកសិដ្ឋានមួយចំនួន អ្នកគ្រប់គ្រងគឺជាជនបរទេស ឯជនជាតិកម្ពុជាយើងពុំសូវមាន ជាហេតុនាំមកនូវការសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាល។ ដូចជាកសិដ្ឋានចិញ្ចឹមសត្វកសិដ្ឋានបន្លែហាយត្រូប៉ូនិច(Hydroponics) និងកសិដ្ឋានកែច្នៃផលិតផលសម្រេច សុទ្ធតែត្រូវដោះស្រាយនៅបញ្ហាទាំងអស់ដើម្បីឱ្យការនាំចេញរលូន និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កសិផលស្ទើរតែទាំងអស់ ត្រូវបាននាំចេញទៅបណ្ដាប្រទេសជិតខាងក្នុងសភាពជាផលិតផលមិនទាន់បានកែច្នៃ។ ជំរឿនកសិកម្មជាលើកដំបូងនៅឆ្នាំ២០១៣ បានរកឃើញថា ប្រជាជនចំនួន១.៩លានគ្រួសារមានកម្មសិទ្ធិទៅលើ ធនធានកសិកម្ម។ វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ត្រូវបានរារាំងដោយចំណាយទាបជ