ចាប់ផ្ដើមពេលនេះ អ្នកមិនបរាជ័យរហូតទេ!

ហេតុផលដែលអ្នកនៅតែជាប់គាំងនៅក្នុងជីវិត មិនមានភាពរីកចម្រើនព្រោះអ្នក ដេកចាំឪកាសល្អទើបចាប់ផ្ដើម អ្នកគិតថា អ្នកត្រូវការមិត្តភក្តិឬស្នេហារបស់អ្នកមកជួយជំរុញ ឬ លើកទឹកចិត្ដអ្នក ពេលខ្លះអ្នកចាប់ផ្តើមធ្វើអ្វីមួយទល់តែមានគ្នា ទៅហាត់ប្រាណ ចាប់ផ្តើមអាជីវកម្ម បានអ្នកធ្វើ បើអ្នកមិនមានមិត្តភក្តិដែលមានគោលដៅ និង ចក្ខុវិស័យដូចគ្នាទេ ចាប់ផ្តើមធ្វើវាតែឯងទៅ វាមិនគួរអោយខ្លាចដូចអ្នកតែងតែគិតនោះទេ បញ្ហាមិនមែនជាកត្តាជំរុញខាងក្រៅនោះទេ បញ្ហាគឺជាអ្នក គ្មានអ្វីដែលធ្វើអោយអ្នកមានកម្លាំងចិត្តនោះទេ បើអ្នកមិនលើកទឹកចិត្ត និង គាំទ្រខ្លួនឯង។ អ្នកត្រូវការខ្លួនឯងផ្នែកម្ខាងទៀតនៃអ្នកដែលមាន គោលដៅថាច្បាស់លាស់ មានវិន័យខ្ពស់ មានផ្នត់គំនិតថ្មី មានការផ្តោតជាងមុន និង មានភាពអត់ធ្មត់ជាងមុនប៉ុណ្ណោះ។ អ្នកគឺជាអ្នក ត្រូវជ្រើសរើសផ្លូវដើរដោយខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង សូមរីករាយក្នុងដំណើរជីវិតរបស់អ្នកចោះ។

Comments

Popular posts from this blog

១. លំនាំបញ្ហានៃការស្រាវជ្រាវ

ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

ដំណើរជីវិតរបស់មនុស្ស