តើវដ្ដជីវិតរបស់ដំណាំស្រូវមានប៉ុន្មាន?ប៉ុន្មាន ដំណាក់កាលចូររៀបរាប់?
ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ វដ្ដជីវិតរបស់ដំណាំស្រូវត្រូវបានគេចែកជា ៣វគ្គ និង១០ដំណាក់កាល 1. វគ្គលូតលាស់ 1.1 ដំណាក់កាលដុះពន្លក ៖ ចាប់ផ្ដើមពីការដាក់គ្រាប់ស្រូវរហូតដល់ស្រូវដុះពន្លកបានស្លឹកទី១។ដំណាក់កាលនេះត្រូវការទឹកនិងកំដៅជាចាំបាច់។ 1.2 ដំណាក់កាលសំណាប ៖ ចាប់ផ្ដើមពីសំណាបរហូតដល់សំណាបចាប់ផ្ដើមបែកគុម្ព។ ដំណាក់កាលនេះត្រូវការទឹកជាចាំបាច់ ប៉ុន្ដែមិនច្រើនពេកទេ។ 1.3 ដំ ណាក់កាល បែកគុម្ព៖ ចាប់ផ្ដើមពីស្រូវបែកគុម្ពដំបូង រហូតដល់ស្រូវបែកគុម្ពអតិបរមា។ រយៈពេលនៃដំណាក់កាលបែកគុម្ពនេះ មានការប្រែប្រួលទៅតាមប្រភេទពូជ និងពេលវេលាដាំដុះ។ ដំណាក់កាលនេះត្រូវការជីបំប៉នដើម្បី បែកគុម្ពបានច្រើន។ដំណាក់កាលនេះជួបបញ្ហាសត្វល្អិតដូចជា ៖ ដង្កូវមូលស្លឹក មមាចគ្រប់ប្រភេទ ដង្កូវស៊ីរូងដើម និងដង្កូវបំពង់កាត់ដើម។ 1.4 ដំណាក់កាលពន្លូតដើម៖ ចាប់ផ្ដើមស្រមពេលគ្នានៅចុងដំណាក់កាល បែកគុម្ព ។ ជាទូទៅសំរាប់ពូជស្រីវស្រាល មិនប្រកាន់រដូវ (IR66 សែនពិដោ ជលសា..) រយៈពេលនៃដំណាក់កាលបែកគុម្ពនិបពន្លូតដើម ជាអ្នកកំណត់អាយុកាលដំណាំស្រូវ។ 2. វគ្គបង្កើតផល វគ្គនេះមានរយៈពេល35ថ្ងៃ (គ្រប់ពូជទាំងអស់)។វគ្គនេះចាប់ផ្ដើមពីស្រូវកកើតគួររហូតដល់ ស្រូវចេញគួរចេញផ្