Posts

Showing posts from July, 2022

ច្បាប់ល្បើកថ្មី

ច្បាប់ល្បើកថ្មី ឃើញឬកគេល្អ ទោះបីមានក្រ យកគេជាញាតិ គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ សុចរិតត្រឹមត្រូវ។ រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ហួសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ។

ច្បាប់កេរកាលថ្មី

ច្បាប់កេរកាលថ្មី គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឪ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡាប់ក្រឡាស់ចោល។ ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។ ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឪ្យគួកុំឪ្យស៊ុន យកពាក្យផ្អែមជាមុន ទន់លំទោនឪនប្រតិបត្ដិ។

រស់ពីខាងក្នុង KIM WOO CHOONG

Image
រស់នៅខាងក្នុង យុវជនមានធម្មជាតិឆាប់ស្រៀវស្រើប ហើយបើដូច្នេះទៅ ឆាប់ធ្លាក់ទៅក្នុងអន្ទាក់នៃការចង់រស់នៅ ដើម្បីនឹងដោយសារៈតែលក្ខណៈសំបកក្រៅ។ និយាយប្រាជ្ញព្រោកអាក្រក់ពីគេ ដោយទាំងមិនដឹងខ្លួនឯង ខ្ញុំមិនមែនកំពុងចង់និយាយថា ការចូលចិត្ដចំរៀង ឬតារាភាពយន្ដខ្លះ ជារឿងអាក្រក់ទេ។ ខ្ញុំចង់បញ្ជាក់តែប៉ុណ្ណោះថា យុវភាពរបស់អ្នកជារយៈពេលយ៉ាងសំខាន់ តែខ្លីណាស់ នៃជីវិតរបស់អ្នក។

Every Street Is Paved With Gold The Road To Real Success by KIM WOO CHOONG

Image
Every Street Is Paved With Gold The Road To Real Success by KIM WOO CHOONG (គ្រប់មាគា៍សុទ្ធតែក្រាលមាស) ឥទ្ធិពលខ្លាំងសម្ងាត់ដូចមេដែកឆក់របស់គាត់ មានអនុភាពទៅលើគ្រប់មនុស្សដែលស្ថិតនៅជុំវិញគាត់ ដូចជារូបខ្ញុំផ្ទាល់ជាដើម។ ខ្ញុំនៅនឹកឃើញ កាលក្នុងរដូចក្ដៅមុននេះនៅទីក្រុងសេអ៊ូល នាពេលព្រឹកមួយនោះ វេលាម៉ោង៨ ទូរសព្ទបានរោទ៍ឡើងក្នុងបន្ទប់ខ្ញុំក្នុងសណ្ឋាការ។ លោក គឹមដែលទើបនឹងត្រឡប់ពីប្រទេសអឺរ៉ុប ដោយឆ្លងកាត់តាមប្រទេសចិន បានស្នើរអោយខ្ញុំទៅបរិភោគអាហារពេលព្រឹកជាមួយគាត់។ ពេលព្រឹកហ្នឹងខ្ញុំបានបំរុងការណាត់មួយទៀត ក៍ប៉ុន្ដែការណាត់នេះត្រូវបានផ្អាក ដោយខ្ញុំបានទទួលការហៅតាមទូរសព្ទជាលើកទីពីរ ពីការរិយាល័យរបស់លោក គឹម។ រថយន្ដមួយបាននាំខ្ញុំយ៉ាងរួសរាន់ទៅជួបនឹងគាត់។ ក្នុងរយៈពេលមួយម៉ោង លោក គឹម បាននិយាយប្រាប់ខ្ញុំ អំពីការប្រកួតប្រជែងដែលក្រុមហ៊ុនត្រូវប្រឈមមុខ ដោយគាត់បានដណ្ដឹងសួរពន្លឺយោបល់របស់ភ្ញៀវគាត់ ដូចគាត់មានទម្លាប់ធ្វើជាប្រក្រតី។