Posts

Showing posts from December, 2021

របៀបចិញ្ចឹមសត្វរបស់ប្រជាជននៅកម្ពុជា

Image
ក. របៀបទី១៖ ការចិញ្ចឹមសត្វឱ្យដើរស៊ីដោយសេរី ការចិញ្ចឹមរបៀបនេះ គឺមិនចាំបាច់ចំណាយថវិការច្រើនទៅលើការសាងសង់ទ្រុង ថែទាំ ឬ ការផ្ដល់ទឹក ផ្ដល់ចំណីជាដើម ព្រោះវាអាចដើររកស៊ីដោយខ្លួនឯង។ ចំណីដែលមាន់អាចដើររកស៊ីបានមានដូចជា គ្រាប់ធញ្ញជាតិ ស្មៅ ជន្លេន កណ្ដៀរ រួមទាំងសត្វល្អិតផ្សេងៗទៀត។ នៅពេលយប់មាន់ដើរដេកតាមដើមឈើ ក្រោលគោ ទ្រុងជ្រូកជាដើម។ ការចិញ្ចឹមរបៀបនេះធ្វើឱ្យមានការលំបាកជាច្រើនដូចជា មិនដឹងពីចំនួនមាន់ពិតប្រាកដ ពិបាកក្នុងការតាមដានជំងឺផ្សេងៗ ធ្វើឱ្យមាន់មានអត្រាស្លាប់ខ្ពស់ ពិបាកក្នុងការធ្វើវ៉ាក់សាំង និងការព្យាបាលជំងឺ ចំណីដែលមាន់រកបានមិនគ្រប់តាមតម្រូវការ ដូចនេះវាធ្វើឱ្យមាន់មានការរីកលូតលាស់យឺត ដែលជាបុព្វហេតុធ្វើឱ្យមាន់ងាយទទួលនៅជំងឺផ្សេងៗ (ឈុន វណ្ណឌី និង លី រ៉ូហ្សាត,២០០៣)។ ខ. របៀបទី២៖ ការចិញ្ចឹមសត្វពាក់កណ្ដាលព្រលែង ការចិញ្ចឹមសត្វពាក់កណ្ដាលព្រលែងចែកជាពីរបៀបគឺៈ  ការចិញ្ចឹមសត្វក្នុងទីធ្លាបិទជិត៖ ការចិញ្ចឹមមាន់របៀបនេះ គឺមានការលំបាកបន្តិចក្នុងការផ្ដល់ចំណី និង ទឹក ការសម្អាតទីធ្លាជាប្រចាំ ចំណាយលុយច្រើនក្នុងការសាងសង់ទ្រុង ទិញសម្ភារៈផ្សេងៗដូចជា ស្នូកទឹក ស្នូកចំណី ត្រូវការទីធ្លាធំទូលាយ ជាពិសេសគឺត្រូវការចំណាយពេលវេល

ការគ្រប់គ្រងកសិដ្ឋាន

Image
បញ្ហាគន្លឹះនៃការគ្រប់គ្រងយុទ្ធសាស្រ្ដ key issues of strategic management. 1 ហេតុអ្វីក្រុមហ៊ុនឬកសិដ្ឋានខ្លះជោគជ័យ ហេតុអ្វីកសិដ្ឋានដទៃទៀតបរាជ័យ? 2 គោលដៅសំខាន់នៃការគ្រប់គ្រងយុទ្ធសាស្រ្ដគឺសិក្សាអំពីថា តើហេតុអ្វីបានជាកើតឡើងយ៉ាងដូចនេះ? 3 អ្វីដែលយើងព្យាយាមសម្រេចឆ្លងតាមការប្រើប្រាស់ការគ្រប់គ្រងយុទ្ធសាស្រ្ដ? 4 ការគ្រប់គ្រងយុទ្ធសាស្រ្ដ គឺជាសិល្បះនិងវិទ្យាសាស្រ្ដនៃការរៀបចំ អនុវត្ដន៍ និងវាយតម្លៃការសំរេចចិត្ដ អន្ដរមុខងារ ដែលអាចឱ្យអង្គភាពសំរេចបាននៅគោលដៅរបស់ពួកគេ.