Posts

Showing posts from October, 2021

វិញ្ញាសាត្រៀមរដ្ឋបាល និងមុខងារសាធារណៈ ឆ្នាំ២០១៩

១. តើអ្វីទៅជា ព្រះរាជក្រម ? ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ ដើម្បីប្រកាសឲ្យប្រើប្រាស់ច្បាប់បន្ទាប់ពីរដ្ឋសភាបានអនុម័ត និង បានពិនិត្យដោយព្រឹទ្ធសភា។ ២. តើអ្វីទៅជា ព្រះរាជក្រឹត្យ? ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ សម្រាប់តែងតាំងមន្រ្តីជានខ្ពស់ ឬ កំណត់ដែនសមត្ថកិច្ច ឬ សម្រាប់ផ្តល់បរម្យងារ ឬ ផ្តល់គ្រឿងឥស្សរយស ទៅតាមការស្នើរបស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឬ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬ តាមព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ។ ៣. តើអ្វីទៅជា ព្រះរាជសារ? ព្រះរាជសារ គឺជាលិខិតរបស់ព្រះមហាក្សត្រ សម្រាប់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា។ ៤. តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ? ចូរបកស្រាយ។ - បុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សា - បុគ្គលិកដែលរៀបចំឡើងវិញ និងផ្ទេរឲ្យក្រុមប្រក្សា - បុគ្គលិកដែលត្រូវបានតែងតាំង និងចាត់តាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា ។ ៥. ដូចម្តេចដែលហៅថា វប្បធម៌សេវាសាធារណៈ? វប្បធម៌សេវាសាធារណៈគឺសំដៅដល់កាករផ្តល់សេវាសាធារណៈរបស់បុគ្គលិកមន្ត្រីរាជការដែលត្រូវប្រកាន់ខ្ជាប់នូគោលការចំបងៗដូចជា៖ • ការផ្លាស់ប្តូរឥ