Posts

Showing posts from August, 2021

ទស្សនៈខ្លួនទីពឹងខ្លួន

Image
ទស្សនៈខ្លួនទីពឹងខ្លួន ................................. ពាក្យថា(ទីពឹងខ្លួន) មិនមែនបានសេចក្ដីថា មិនជួយគ្នានោះទេ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែងអំពីការជួយអ្នកដទៃ ដោយវិធីច្រើនបែបច្រើនយ៉ាងណាស់ ជាពិសេសគឺព្រះអង្គផ្ទាល់ ដែលមានពុទ្ធកិច្ចជួយសត្វលោកដោយមិនមានអ្នកណាប្រៀបប្រដូចបាន។ ឯពាក្យថា(ខ្លួនទីពឹងខ្លួន)នេះគឺមានអត្ថន័យថា ត្រូវព្យាយាមមកម្ចាត់បង់នូវទង្វើអាក្រក់ក្នុងសន្ដានដោយខ្លួនឯង ព្រោះថា អ្នកដទៃមិនអាចមកធ្វើនូវកិច្ចការនេះជំនួសយើងបានឡើយ។ កិច្ចការនេះ អាចនិយាយបានថា ការទូន្មាន ឬការធ្វើឳ្យខ្លួនឯងល្អបរិសុទ្ធ។ បុគ្គលដែលទូន្មានខ្លួន ធ្វើឳ្យខ្លួនឯងបានស្អាតល្អបរិសុទ្ធពិតៗ គឺជាការបាននូវទីពឹងក្នុងការរួចចាកទុក្ខទាំងពួង ជាទីពឹងដែលគេបានដោយកម្រ។