Posts

Showing posts from June, 2021

ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

Image
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ និយមន័យរបស់ពាក្យខាងលើមានន័យថា ទង្វើដោយភ្លើងកំហឹង បានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ អត្ថាធិប្បាយ អត្ថានុរូប (ក្ដៅស៊ីរាក់) ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន. គេមិនអាចលូកជ្រៅបានទេ។ ព្រោះវានាំអោយរលាក់មាត់។ (ត្រជាក់ស៊ីជ្រៅ) ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្ដិចក៍បាន។ ព្រោះវាត្រជាក់ មិននាំអោយរលាក់មាត់។ អត្ថប្បដិរូប ៖ មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅថា មនុស្សចិត្ដស្រាល។ មនុស្សនេះ បើធ្វើការអោយតែទាស់ចិត្ដបន្ដិច គេច្រលោតតោតតូង​ បោសប្រាស់ខ្ចេចខ្ទីអស់គ្មានសល់។ បើគេនិយាយស្ដីទោនឹងអ្នកណាម្នាក់ ហើយគេធ្វើអោយថ្នាំងថ្នាក់ចិត្ដតែបន្ដិច គេមានប្រតិកម្មតបគេ បង្កហេតុបណ្ដោយអោយ មានរឿងឈ្លោះប្រកែកគ្នាភ្លាម។ ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្ដទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ។ រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅ មនុស្សចិត្ដធ្ងន់។ មនុស្សនេះ បើធ្វើការអ្វីទោះបីមានខូចខាតបន្ដិចចន្ដូច គេចេះអត់ធ្មត់រួច