ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ)

 ចាន់ណាខ្យា(បើផ្ដួលស្ដេចនេះមិនបានខ្ញុំមិនកាត់សក់ទេ) ចាន់ណាខ្យាគឺជាអ្នកមានចំណេះដឹងជ្រៅជ្រះខាងនយោបាយ និងសាសនាព្រាហ្មណ៍ ប៉ុន្ដែរូបសម្បត្ដិ របស់គាត់មិនសង្ហាទាក់ទាញដូចអ្នកចេះដឹងដទៃឡើយ។ដោយហេតុនេះ ស្ដេចមគធៈ មើលងាយចាន់ណាខ្យាថា រូបសម្បត្ដិអាក្រក់ខ្លាំងបែបហ្នឹង មិនសមជាអ្នកចេះដឹងនោះទេ។ ចាន់ណាខ្យា មានកំហឹងខ្លាំងណាស់ក្រោយស្ដាប់ឮស្ដេចប្រមាថមើលងាយខ្លួនយ៉ាងនេះ។ គាត់តាំងចិត្ដថាក្នុងជីវិតនេះ ទោះបីត្រូវធ្វើយ៉ាងណាក៍ដោយ គាត់ត្រូវតែផ្ដួលរំលំសេ្ដចមគធៈឲ្យខាងតែបានប្រសិនបើផ្ដួលមិនទាន់បាន គាត់នឹងមិនកាត់សក់របស់គាត់នោះទេ។ ទីបំផុតចាន់ណាខ្យា ផ្ដួលរំលំសេ្ដចមគធៈបានជោគជ័យដោយបានជួយឲ្យ សេ្ដចចាន់ត្រាហ្គុបតា ក្លាយជាអធិរាជដ៍ល្បីល្បាញម្នាក់ក្នុងប្រវត្ដិសាស្រ្ដឥណ្ឌា។ 

រចនាសម្ព័ន្ធឥណ្ឌា ៣រជ្ជកាលជាប់ៗគ្នា ក្នុងសម័យកាលនោះត្រូវបានរៀបចំយ៉ាងល្អក្រោមការប្រឹក្សា និងការចង្អុលបង្ហាញរបស់(ចាន់ណាខ្យា)។

ដកស្រង់ពី(ប្រជុំទ្រឹស្ដីទស្សនវិទូល្បី) ឈុន សំណាង

Comments

Popular posts from this blog

ធនធានធម្មជាតិ ជាអ្វី?

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង,Deng Xiaoping’s role of Life